ទស្សនាវដ្ដីប៉មយាម សម្រាប់សិក្សា ធ្នូ ២០១៦

ក្នុង​លេខ​នេះ​មាន​អត្ថបទ​សិក្សា​សម្រាប់​ថ្ងៃ​ទី​៣០ ខែ​មករា ដល់​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧។

ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់ អ្នក​បាន​ត្រូវ​រំដោះ

អ្នក​អាច​ទទួល​ប្រយោជន៍​ជា​ច្រើន​ពី​ការ​ពិចារណា​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​រំដោះ​អ្នក​ពី​ភាព​ខុស​ឆ្គង។

‹ការ​ផ្ដោត​គំនិត​របស់​អ្នក​ទៅ​លើ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​នាំ​ឲ្យ​បាន​ជីវិត​និង​សេចក្ដី​សុខ​សាន្ដ›

រ៉ូម ជំពូក​៨​ផ្ដល់​ឱវាទ​ដែល​នឹង​ជួយ​អ្នក​ឲ្យ​ទទួល​រង្វាន់​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ដល់​មនុស្ស​ទាំង​អស់។

ចូរ​ផ្ទេរ​កង្វល់​ទាំង​អស់​របស់​អ្នក​ទៅ​ព្រះ​យេហូវ៉ា

ជួន​កាល អ្នក​បម្រើ​របស់​ព្រះ​ខ្វល់​ចិត្ដ។ វិធី​បួន​យ៉ាង​ដែល​មាន​ប្រយោជន៍​អាច​ជួយ​អ្នក​ឲ្យ​ទទួល​ប្រយោជន៍​ពី​«​សេចក្ដី​សុខ​សាន្ដ​របស់​ព្រះ​»។

ព្រះ​យេហូវ៉ា​ឲ្យ​រង្វាន់​ដល់​អ្នក​ដែល​ខំ​ស្វែង​រក​លោក​អស់​ពី​ចិត្ដ

តើ​សេចក្ដី​សង្ឃឹម​ដើម្បី​ទទួល​រង្វាន់​ពី​ព្រះ​យេហូវ៉ា​ផ្ដល់​ប្រយោជន៍​យ៉ាង​ណា​ដល់​យើង? តើ​តាម​របៀប​ណា​លោក​បាន​ឲ្យ​រង្វាន់​ដល់​អ្នក​បម្រើ​លោក​នៅ​អតីតកាល ហើយ​តើ​លោក​កំពុង​ធ្វើ​ដូច្នេះ​នៅ​ឥឡូវ​នេះ​យ៉ាង​ដូច​ម្ដេច?

ជីវប្រវត្ដិ

ការ​ធ្វើ​«​ដូច​មនុស្ស​គ្រប់​ប្រភេទ​»​

ភារកិច្ច​ជា​ច្រើន​ដែល​បង​ឌិនថឺន ហុភគីនសិន​មាន​តាំង​ពី​គាត់​នៅ​វ័យ​ក្មេង បាន​ជួយ​គាត់​ឲ្យ​ឃើញ​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​មនុស្ស​គ្រប់​ប្រភេទ។