លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំណួរនិងចម្លើយពីគម្ពីរ

សំណួរនិងចម្លើយពីគម្ពីរ

សំណួរ​និង​ចម្លើយ​ពី​គម្ពីរ

ហេតុ​អ្វី​មាន​ផែន​ដី​នេះ?

ផែន​ដី​របស់​យើង​មាន​អ្វី​ៗ​ទាំង​អស់​ដែល​ចាំ​បាច់​ដើម្បី​ទ្រទ្រង់​ជីវិត។ ជា​ឧទាហរណ៍ ផែន​ដី​មាន​ទឹក​បរិបូរ។ បន្ថែម​ទៅ​ទៀត អ័ក្ស​ទ្រេត​របស់​ផែន​ដី រង្វិល​ខ្ញាល់ និង​រង្វិល​ជុំ​វិញ​ព្រះអាទិត្យ គឺ​ត្រឹម​ត្រូវ​ឥត​ខ្ចោះ​ដើម្បី​ការពារ​កុំ​ឲ្យ​ទឹក​ក្នុង​សមុទ្រ​ទៅ​ជា​កក ឬ​ក្ដៅ​ហួត​អស់។ ម្យ៉ាង​ទៀត​បរិយាកាស​និង​ដែន​ម៉ាញេ​ទិច​របស់​ផែន​ដី ការពារ​ពី​វិទ្យុសកម្ម​ដែល​អាច​សម្លាប់​ជីវិត​បាន។ រីឯ​រុក្ខជាតិ​និង​សត្វ​នៅ​ផែន​ដី​ពឹង​ពាក់​គ្នា​ទៅ​វិញ​ទៅ​មក។ ការ​នោះ​ពិត​ជា​អស្ចារ្យ​ណាស់! ហេតុ​នេះ​ហើយ មនុស្ស​ជា​ច្រើន​បាន​សន្និដ្ឋាន​ថា ផែន​ដី​របស់​យើង​គឺ​បាន​ត្រូវ​គ្រោង​បង្កើត​ដោយ​មាន​គោល​បំណង។—សូម​អាន អេសាយ ៤៥:១៨

ប៉ុន្តែ អ្នក​ប្រហែល​ជា​ឆ្ងល់​ថា ‹តើ​ទុក្ខ​វេទនា​និង​ភាព​អយុត្ដិធម៌​ក៏​ជា​ផ្នែក​នៃ​គោល​បំណង​នោះ​ដែរ​ឬ?›។—សូម​អាន ចោទិយកថា ៣២:៤, ៥

តើ​អ្នក​បង្កើត​ផែន​ដី​នឹង​សម្រេច​គោល​បំណង​របស់​លោក​ឬ​ទេ?

ផែន​ដី​យើង​បាន​ត្រូវ​បង្កើត​មក​ជា​លំនៅ​ដ៏​រីក​រាយ សម្រាប់​មនុស្ស​ដែល​ចេះ​គោរព​គ្នា​និង​ស្រឡាញ់​អ្នក​ដែល​បាន​បង្កើត​មនុស្សជាតិ​ដំបូង។ ហេតុ​នេះ ជីវិត​មនុស្ស​មាន​គោល​បំណង​ខ្ពង់​ខ្ពស់​ជាង​ជីវិត​រុក្ខជាតិ ឬ​ជីវិត​សត្វ។ មនុស្ស​យើង​ខុស​ពី​សត្វ ព្រោះ​យើង​អាច​ដឹង​ថា អ្នក​ដែល​បង្កើត​យើង​ជា​អ្នក​ណា ហើយ​យើង​អាច​សរសើរ​និង​យក​តម្រាប់​អ្នក​បង្កើត​នោះ ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​យុត្ដិធម៌។—សូម​អាន សាស្ដា ១២:១៣; មីកា ៦:៨

អ្នក​បង្កើត​មនុស្សជាតិ​អាច​សម្រេច​គោល​បំណង​ទាំង​អស់​របស់​លោក។ ដូច្នេះ យើង​អាច​ប្រាកដ​ថា លោក​នឹង​ធ្វើ​ឲ្យ​ផែន​ដី​របស់​យើង​ក្លាយ​ទៅ​ជា​ទី​លំនៅ​ដ៏​សែន​រីក​រាយ​សម្រាប់​មនុស្សជាតិ។—សូម​អាន ទំនុក​តម្កើង ៣៧:១១, ២៩; អេសាយ ៥៥:១១

សម្រាប់​ព័ត៌មាន​បន្ថែម សូម​មើល​ជំពូក​ទី​៣​ក្នុង​សៀវភៅ​នេះ​ដែល​បោះពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា

អាច​ថត​ចម្លង​តាម​គេហ​ទំព័រwww.mt711.com/km

[​រូប​ភាព​នៅ​ទំព័រ​១៦​]

ផែន​ដី​បាន​ត្រូវ​បង្កើត ជា​ទី​លំនៅ​ដ៏​រីក​រាយ​សម្រាប់​មនុស្សជាតិ