លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

‹ថ្ងៃនោះមកជាពិត!› (ចម្រៀងមហាសន្និបាត ឆ្នាំ២០២៣)

‹ថ្ងៃនោះមកជាពិត!› (ចម្រៀងមហាសន្និបាត ឆ្នាំ២០២៣)

(​ហាបាគុក ២:៣)

ថត​ចម្លង​៖

  1. ១. ផែន​ដី​សែន​ស្រស់​ស្អាត ពេញ​ដោយ​ភាព​អស្ចារ្យ

    ស្នា​ដៃ​របស់​លោក ល្អ​ក្រៃ​គ្មាន​អ្វី​វាចា

    ទោះ​អ្វី​ប្រែ​ប្រួល​អស់ បំណង​លោក​មិន​ដូរ

    ដោយ​ចិត្ត​អត់​ធ្មត់​លោក ឲ្យ​ផែន​ដី​ល្អ​ដូច​ដើម

    (បន្ទរ)

    បិតា​យើង​ទន្ទឹង​ចាំ ផែន​ដី​ក្លាយ​ជា​ឧទ្យាន

    សូម​ជួយ​យើង​ឲ្យ​ចេះ​អត់​ធ្មត់

    ថ្ងៃ​លោក​នឹង​មក​មិន​ខាន

    ដូច​បិតា​បាន​សន្យា

    មិន​ថា​ត្រូវ​ចាំ​យូរ​យ៉ាង​ណា

    ‹ថ្ងៃ​នោះ​មក​ជា​ពិត!›

  2. ២. ដោយ​ជំនឿ​យើង​ចាំ អ្នក​ស្លាប់​រស់​ឡើង​វិញ

    បិតា​យើង​ដឹង​ច្បាស់ លោក​នឹក​ពួក​គេ​ខ្លាំង​ណាស់

    លោក​តែង​តែ​នឹក​ចាំ មិន​ភ្លេច​ពួក​គេ​ទេ

    សូម​ជួយ​យើង​អត់​ធ្មត់ ដូច​លោក​បាន​អត់​ធ្មត់​ដែរ

    (បន្ទរ)

    បិតា​យើង​ទន្ទឹង​ចាំ ផែន​ដី​ក្លាយ​ជា​ឧទ្យាន

    សូម​ជួយ​យើង​ឲ្យ​ចេះ​អត់​ធ្មត់

    ថ្ងៃ​លោក​នឹង​មក​មិន​ខាន ដូច​បិតា​បាន​សន្យា

    មិន​ថា​ត្រូវ​ចាំ​យូរ​យ៉ាង​ណា

    ‹ថ្ងៃ​នោះ​មក​ជា​ពិត!›

  3. ៣. ដោយ​អត់​ធ្មត់​លោក​រក អស់​អ្នក​មាន​ចិត្ត​ស្មោះ

    លោក​ផ្ដល់​ក្ដី​សង្ឃឹម និង​ជីវិត​រៀង​រហូត

    រួម​កិច្ច​ការ​នឹង​លោក យើង​ផ្សាយ​ដំណឹង​ល្អ

    រាល់​ពេល​រាល់​វេលា យើង​កាន់​តែ​ជិត​បិតា

    (បន្ទរ)

    បិតា​យើង​ទន្ទឹង​ចាំ ផែន​ដី​ក្លាយ​ជា​ឧទ្យាន

    សូម​ជួយ​យើង​ឲ្យ​ចេះ​អត់​ធ្មត់

    ថ្ងៃ​លោក​នឹង​មក​មិន​ខាន ដូច​បិតា​បាន​សន្យា

    មិន​ថា​ត្រូវ​ចាំ​យូរ​យ៉ាង​ណា

    ‹ថ្ងៃ​នោះ​មក​ជា​ពិត!›

    បិតា សូម​ជួយ​យើង​អត់​ធ្មត់​៕

(​សូម​ពិនិត្យ​បន្ថែម កូឡ. ១:១១​)