លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ៥៥

កុំខ្លាចពួកគេឡើយ!

កុំខ្លាចពួកគេឡើយ!

(​ម៉ាថាយ ១០:២៨​)

  1. ១. ឱ​រាស្ត្រ​ខ្ញុំ​អើយ! ទៅ​ផ្សាយ​អំពី

    រាជាណាចក្រ​ដោយ​ហាន​ក្លា

    កុំ​ភ័យ​នឹង​សត្រូវ​ឡើយ​ណា៎

    ឲ្យ​អ្នក​ទៀង​ត្រង់​បាន​ដឹង​ថា

    គ្រិស្ត​យេស៊ូ​បុត្រ​ខ្ញុំ​គ្រប់​គ្រង​ហើយ

    បាន​ទម្លាក់​ខ្មាំង​មក​ផែន​ដី

    ហើយ​ក៏​នឹង​ដាក់​ចំណង​សាថាន

    ឲ្យ​យើង​រាល់​គ្នា​បាន​សេរី។

    (បន្ទរ)

    កុំ​ខ្លាច​ឡើយ​ណា៎​អ្នក​សំណព្វ​អើយ

    ទោះ​ជា​ខ្មាំង​អួត​អាង​យ៉ាង​ណា

    ខ្ញុំ​ការ​ពារ​អ្នក​បម្រើ​ស្មោះ​ត្រង់

    ដូច​ជា​ការ​ពារ​កែវ​នេត្រា។

  2. ២. ទោះ​បី​មាន​សត្រូវ​ច្រើន​អនេក

    ទោះ​ជា​គេ​ប្រឆាំង​គំរាម

    ប្រើ​ឧបាយ​កល​យ៉ាង​លាក់​លៀម

    បញ្ឆោត​អ្នក​ដែល​ឥត​បាន​ត្រៀម

    រាស្ត្រ​ស្មោះ​ត្រង់​ខ្ញុំ​អើយ​កុំ​ខ្លាច​ឡើយ

    ទោះ​សត្រូវ​សាហាវ​យង់​ឃ្នង

    ខ្ញុំ​នឹង​ការ​ពារ​អស់​អ្នក​ស្មោះ​ត្រង់

    លុះ​ដល់​បាន​ជោគ​ជ័យ​ទាំង​ស្រុង។

    (បន្ទរ)

    កុំ​ខ្លាច​ឡើយ​ណា៎​អ្នក​សំណព្វ​អើយ

    ទោះ​ជា​ខ្មាំង​អួត​អាង​យ៉ាង​ណា

    ខ្ញុំ​ការ​ពារ​អ្នក​បម្រើ​ស្មោះ​ត្រង់

    ដូច​ជា​ការ​ពារ​កែវ​នេត្រា។

  3. ៣. កុំ​ខ្លាច​សោះ​ឡើយ​ថា​ខ្ញុំ​ភ្លេច​អ្នក

    ខ្ញុំ​នៅ​ឲ្យ​កម្លាំង​ការ​ពារ

    ទោះ​ជា​គេ​សម្លាប់​ពាធា

    ក្ដី​ស្លាប់​ខ្ញុំ​ក៏​អាច​រាំង​រា

    មិន​បាច់​ខ្លាច​អ្នក​ប្រល័យ​រូប​កាយ

    តែ​ជីវិត​មិន​អាច​ប្រហារ

    ចូរ​ថែ​ចិន្ដា​ស្មោះ​ត្រង់​ជា​និច្ច

    ខ្ញុំ​ជួយ​អ្នក​ឲ្យ​បាន​ជីវ៉ា។

    (​បន្ទរ​)

    កុំ​ខ្លាច​ឡើយ​ណា៎​អ្នក​សំណព្វ​អើយ

    ទោះ​ជា​ខ្មាំង​អួត​អាង​យ៉ាង​ណា

    ខ្ញុំ​ការ​ពារ​អ្នក​បម្រើ​ស្មោះ​ត្រង់

    ដូច​ជា​ការ​ពារ​កែវ​នេត្រា៕

(​សូម​ពិនិត្យ​បន្ថែម បច. ៣២:១០; នេហ. ៤:១៤; ចសព. ៥៩:១; ៨៣:២, ៣​)