លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ពិភព​លោក​ដ៏​ច្របូក​ច្របល់

៣ | ការពារចំណងមិត្តភាពរបស់អ្នក

៣ | ការពារចំណងមិត្តភាពរបស់អ្នក

ហេតុ​អ្វី​នេះ​សំខាន់?

កាល​ដែល​យើង​កាន់​តែ​មាន​កង្វល់​ចំពោះ​ពិភព​លោក​ដ៏​ច្របូក​ច្របល់​នេះ ដោយ​មិន​ដឹង​ខ្លួន​មនុស្ស​ជា​ច្រើន​អនុញ្ញាត​ឲ្យ​រឿង​នេះ ប៉ះ​ពាល់​ដល់​ទំនាក់​ទំនង​របស់​ពួក​គេ​ជា​មួយ​អ្នក​ឯ​ទៀត។

  • មនុស្ស​ផ្ដាច់​ខ្លួន​ពី​មិត្ត​ភក្ដិ​របស់​ពួក​គេ។

  • ប្ដី​ប្រពន្ធ​កាន់​តែ​ឈ្លោះ​ប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក។

  • ឪពុក​ម្ដាយ​យក​ចិត្ត​ទុក​ដាក់​តិច​តួច ឬ​មិន​យក​ចិត្ត​ទុក​ដាក់​ទាល់​តែ​សោះ​ចំពោះ​កង្វល់​កង្វាយ​របស់​កូន​ៗ។

អ្វី​ដែល​អ្នក​ត្រូវ​ដឹង

  • មិត្ត​ភក្ដិ​គឺ​សំខាន់​ដោយ​សារ​ពួក​គេ​ជួយ​ឲ្យ​យើង​មាន​សុខភាព​ល្អ​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត ជា​ពិសេស​ក្នុង​អំឡុង​ពេល​ពិបាក។

  • ការ​តាន​តឹង​ចិត្ត​ដែល​បណ្ដាល​មក​ពី​ភាព​ច្របូក​ច្របល់​នៃ​ពិភព​លោក​នេះ អាច​បណ្ដាល​ឲ្យ​ក្រុម​គ្រួសារ​អ្នក​មាន​បញ្ហា។

  • ព័ត៌មាន​ឬ​សេចក្ដី​រាយ​ការណ៍​មិន​ល្អ​អាច​ប៉ះ​ពាល់​ដល់​កូន​ៗ​របស់​អ្នក។

អ្វី​ដែល​អ្នក​អាច​ធ្វើ​នៅ​ឥឡូវ​នេះ

គម្ពីរ​ចែង​ថា​៖ ​«​មិត្ត​ពិត​បង្ហាញ​សេចក្ដី​ស្រឡាញ់​គ្រប់​ពេល​វេលា ហើយ​គាត់​ប្រៀប​ដូច​ជា​បង​ប្អូន​ដែល​កើត​មក ដើម្បី​ជួយ​គ្នា​នៅ​ពេល​មាន​ទុក្ខ​លំបាក​»។—សុភាសិត ១៧:១៧

មិត្ត​ភក្តិ​អាច​ជួយ​និង​ផ្ដល់​យោបល់​ល្អ​ៗ​ដល់​យើង។ មិត្ត​ភក្តិ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ដូច​នោះ នឹង​ជួយ​យើង​ឲ្យ​មាន​កម្លាំង​ស៊ូ​ទ្រាំ​បញ្ហា​ផ្សេង​ៗ។