លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ពិភព​លោក​ដ៏​ច្របូក​ច្របល់

៤ | ការពារសេចក្ដីសង្ឃឹមរបស់អ្នក

៤ | ការពារសេចក្ដីសង្ឃឹមរបស់អ្នក

ហេតុ​អ្វី​នេះ​សំខាន់?

ការ​ខ្វល់​ខ្វាយ​អំពី​ភាព​ច្របូក​ច្របល់​នៃ​ពិភព​លោក អាច​ប៉ះ​ពាល់​ដល់​មនុស្ស​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត។ មនុស្ស​ជា​ច្រើន​ដែល​ធ្លាប់​រង​គ្រោះ​ដោយ​សារ​បញ្ហា​ទាំង​នោះ មិន​គិត​ថា​នឹង​មាន​ស្ថានភាព​ល្អ​ប្រសើរ​ជាង​ទេ។ តើ​ពួក​គេ​មាន​ប្រតិកម្ម​យ៉ាង​ណា?

  • មនុស្ស​ខ្លះ​មិន​ចង់​គិត​អ្វី​សោះ​អំពី​ថ្ងៃ​អនាគត។

  • អ្នក​ខ្លះ​បំបាត់​ទុក្ខ​កង្វល់​របស់​ពួក​គេ​ដោយ​ផឹក​ស្រា​ឬ​ប្រើ​គ្រឿង​ញៀន។

  • មនុស្ស​ខ្លះ​គិត​ថា​គឺ​ល្អ​ជាង​បើ​ពួក​គេ​ស្លាប់។ ពួក​គេ​សួរ​ថា ​«​តើ​រស់​នៅ​មាន​ន័យ​អ្វី?​»។

អ្វី​ដែល​អ្នក​ត្រូវ​ដឹង

  • បញ្ហា​ខ្លះ​ដែល​អ្នក​កំពុង​ប្រឈម​មុខ​នឹង​មិន​មាន​ជា​រៀង​រហូត​ទេ ហើយ​នឹង​អាច​ទៅ​ជា​ល្អ​ប្រសើរ​ជាង។

  • ទោះ​បី​ជា​ស្ថានភាព​របស់​អ្នក​មិន​មាន​ការ​ផ្លាស់​ប្ដូរ​ក៏​ដោយ តែ​មាន​អ្វី​មួយ​ចំនួន​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ជួយ​អ្នក​ឲ្យ​ស៊ូ​ទ្រាំ​នឹង​បញ្ហា។

  • គម្ពីរ​សន្យា​អំពី​ដំណោះ​ស្រាយ​ដ៏​ពិត​ប្រាកដ​សម្រាប់​បញ្ហា​ទាំង​អស់​របស់​មនុស្សជាតិ។

អ្វី​ដែល​អ្នក​អាច​ធ្វើ​នៅ​ឥឡូវ​នេះ

គម្ពីរ​ចែង​ថា​៖ ​«​កុំ​ខ្វល់​ខ្វាយ​អំពី​ថ្ងៃ​ស្អែក​ឲ្យ​សោះ ពីព្រោះ​ថ្ងៃ​ស្អែក​នឹង​មាន​កង្វល់​សម្រាប់​ថ្ងៃ​ស្អែក។ ទុក្ខ​លំបាក​នៅ​ថ្ងៃ​នីមួយ​ៗ គឺ​ល្មម​សម្រាប់​ថ្ងៃ​នោះ​ហើយ​»។—ម៉ាថាយ ៦:៣៤

គិត​សម្រាប់​តែ​មួយ​ថ្ងៃ​ៗ។ សូម​កុំ​ឲ្យ​កង្វល់​អំពី​ថ្ងៃ​ស្អែក​រា​រាំង​អ្នក​មិន​ឲ្យ​បំពេញ​ភារកិច្ច​របស់​អ្នក​នៅ​ថ្ងៃ​នេះ​ឡើយ។

ការ​ព្រួយ​បារម្ភ​អំពី​រឿង​មិន​ល្អ​ដែល​ប្រហែល​ជា​នឹង​កើត​ឡើង មិន​គ្រាន់​តែ​ធ្វើ​ឲ្យ​អ្នក​តាន​តឹង​ចិត្ត​ប៉ុណ្ណោះ​ទេ តែ​ក៏​ធ្វើ​ឲ្យ​សេចក្ដី​សង្ឃឹម​របស់​អ្នក​សម្រាប់​ថ្ងៃ​អនាគត​ចុះ​ខ្សោយ​ផង​ដែរ។

គម្ពីរ​សន្យា​អំពី​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ

អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ​ម្នាក់​បាន​អធិដ្ឋាន​ទៅ​ព្រះ​ថា​៖ ​«​ប្រសាសន៍​របស់​លោក​ជា​ចង្កៀង​បំភ្លឺ​ជើង​ខ្ញុំ​និង​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​ខ្ញុំ​»។ (​ចម្រៀង​សរសើរ​ព្រះ ១១៩:១០៥​) សូម​ពិចារណា​អំពី​របៀប​ដែល​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ​ប្រៀប​ដូច​ជា​ចង្កៀង​៖

នៅ​ពេល​យប់​ងងឹត ចង្កៀង​ជួយ​យើង​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​អំពី​កន្លែង​ណា​ដែល​យើង​ត្រូវ​ដើរ​ទៅ។ ដូច​គ្នា​ដែរ គម្ពីរ​ពោរ​ពេញ​ទៅ​ដោយ​ការ​ណែនាំ​ដែល​ប្រកប​ដោយ​ប្រាជ្ញា ដែល​អាច​ណែនាំ​យើង​នៅ​ពេល​យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក​ណា​មួយ។

ពន្លឺ​អាច​ជួយ​បំភ្លឺ​ផ្លូវ​របស់​យើង ដូច្នេះ​យើង​អាច​មើល​ឃើញ​អ្វី​ដែល​នៅ​ឆ្ងាយ​បាន។ តាម​របៀប​ស្រដៀង​គ្នា​ដែរ គម្ពីរ​អាច​ជួយ​យើង​ឲ្យ​ដឹង​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​អនាគត។