លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ពិភពលោកដ៏ច្របូកច្របល់ តើតាមរបៀបណាអ្នកអាចការពារខ្លួន?

ពិភពលោកដ៏ច្របូកច្របល់ តើតាមរបៀបណាអ្នកអាចការពារខ្លួន?

តើ​អ្នក​មាន​អារម្មណ៍​ថា​បញ្ហា​ទូទៅ​នៅ​ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​នេះ កំពុង​តែ​មាន​ឥទ្ធិពល​ខ្លាំង​ជាង​មុន​មក​លើ​អ្នក​ផ្ទាល់​ឬ​ទេ? ក្នុង​តំបន់​ដែល​អ្នក​រស់​នៅ តើ​មាន​បញ្ហា​ដូច​ដែល​បាន​រៀប​រាប់​នៅ​ខាង​ក្រោម​នេះ​ឬ​ទេ?

  • សង្គ្រាម

  • រោគ​រាត​ត្បាត

  • គ្រោះ​មហន្តរាយ​ធម្មជាតិ

  • ភាព​ក្រី​ក្រ

  • ការ​រើស​អើង

  • ឧក្រិដ្ឋកម្ម​ដ៏​ឃោរ​ឃៅ

ពេល​មាន​រឿង​ខ្លោច​ផ្សា​កើត​ឡើង ជន​រង​គ្រោះ​ជា​ច្រើន​មាន​ការ​តក់​ស្លុត​និង​អស់​សង្ឃឹម។ មនុស្ស​ខ្លះ​ទៅ​ជា​ភាំង​ស្មារតី​ហើយ​មិន​មាន​អារម្មណ៍​អ្វី​ទាំង​អស់។ ប៉ុន្តែ ការ​មាន​អារម្មណ៍​បែប​នេះ ធ្វើ​ឲ្យ​ស្ថានភាព​ដែល​ពួក​គេ​ជួប​ប្រទះ​កាន់​តែ​អាក្រក់​ទៅ​ៗ។

ពេល​មាន​គ្រោះ​មហន្តរាយ​កើត​ឡើង គឺ​សំខាន់​ឲ្យ​អ្នក​ធ្វើ​អ្វី​ផ្សេង​ៗ ដើម្បី​ការ​ពារ​មនុស្ស​ជា​ទី​ស្រឡាញ់ សុខភាព ជីវភាព​រស់​នៅ និង​សុភមង្គល​របស់​អ្នក។

តើ​អ្នក​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ការ​ពារ​ខ្លួន​ក្នុង​ពិភព​លោក​ដ៏​ច្របូក​ច្របល់​នេះ?